ខេត្តព្រះសីហនុបើកការប្រកួត កីឡាសិស្សជ្រើសរើសជើងឯកថ្នាក់ខេត្ត

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំឆ្នាំចរសំរឹទ្ធិវស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅបរិវេណសាលារៀនសកលវិឡាល័យជីវិត បានរៀបចំពិធីបើកការប្រកួតកីឡាជ្រើសរើសេជើងឯកថ្នាក់ខេត្ត ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡា ដែលពិធីបើកនេះក្រោមវត្តមានលោកស្រី ហៀក ហ៊ីមល្លី អភិបាលរងខេត្តព្រះសីហនុ។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា ប្រភេទវិញ្ញាសារដែលបានយកមកប្រកួតមាន បាល់ទាត់ បាល់ទះ និងអត្តពលកម្ម។ កីឡាករចូលរួមប្រកួតសរុបទាំងមធ្យម និងបឋម មានចំនួនសរុប ២៦៦នាក់ និងប្រតិភូដឹកនាំកីឡាករ ចំនួន ៧៥នាក់ ក្នុងនោះមានស្រី១៥រូប មកពីក្រុងនិងស្រុកទាំង ៤នៃខេត្តព្រះសីហនុ។