រកឃើញយានយន្ដល្មើសច្បាប់៧៣០គ្រឿង និងពិន័យ៤៧៦គ្រឿងនៅទូទាំងប្រទេសសម្រាប់ថ្ងៃទី១២ ខែមីនានេះ

ភ្នំពេញ ៖ តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៥៧២គ្រឿង រកឃើញល្មើសច្បាប់៧៣០គ្រឿង(ម៉ូតូ៣៥%) អប់រំ២៥៤គ្រឿង និងពិន័យ៤៧៦គ្រឿង។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,៦៧២គ្រឿង, អប់រំ១៨០គ្រឿង និងពិន័យ៤០៣គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៤,៨៤៤គ្រឿង រកឃើញយានយន្តល្មើស៧,៨៣៨គ្រឿង(ម៉ូតូ៣៤%) ក្នុងនោះអប់រំ២,៦៩៤គ្រឿង និងពិន័យ៥,១៤៤គ្រឿង៕